5ស្ទាយលេចធ្លោសម្រាប់មិត្តនារីៗមើលទៅមិនជិនណាយ……

មនុស្សស្រីជាភេទដែលគិតច្រើន ខ្វល់ច្រើន ដែលពួកនាងតែងតែបារម្ភគ្រប់ចំណុចនៃរាងកាយរបស់ខ្លួន។ ការដែលមានមុខមាត់ស្អាតជារឿងល្អ តែនៅតែបារម្ភអំពីស្បែក។ ពេលមានស្បែកស្អាតហើយក៏ពេញចិត្តហើយចាប់ផ្ដើមខ្វល់ពីរូបរាង នៅពេលរូបរាងស្អាតហើយអ្វីដែលបារម្ភកាន់តែខ្លាំងនោះគឺការតុបតែងខ្លួន។ មនុស្សស្រីភាគច្រើនតែងនិយាយនូវទ្រឹស្ដីប្រចាំខ្លួនមួយឃ្លាថា “មិនស្អាត មិនចេញក្រៅផ្ទះ” បញ្ហានេះធ្វើអោយមិត្តនារីៗពិបាកចិត្តខ្លះដែរព្រោះថាមិនដឹងត្រូវតែងខ្លួនបែបណារាល់ពេលចេញក្រៅម្ដងៗ។



ថ្ងៃនេះគេហទំព័រ WE Talk នឹងដោះស្រាយបញ្ហារបស់មិត្តនារីៗនៅក្នុងអត្ថបទនេះដោយលើកយកប្រាំស្ទាយនៃការស្លៀកពាក់និងតុបតែងខ្លួនពេលចេញទៅខាងក្រៅម្ដងៗ។

1. ស្ទាយទី1 លេងខ្លួនបែបយុវវ័យជាមួយនឹងសំពត់ខ្លីពណ៌ផ្កាឈូក អាវយឺតគ្រប់ដណ្ដប់ដោយអាវក្រៅពណ៌ខ្មៅ ពិសេសជាងនេះទៅទៀតសាកសមជាមួយស្បែកជើងកវែងពណ៌ខ្មៅហើយលម្អដោយនាឡិកា P. Leclercq – Rainbow របស់ Ice-Watch ។

1-jiLQwi3UYQ.jpg

(រូបតំណាង)

2. ស្ទាយទី2 តែងខ្លួនបែបសុភាពបន្តិចជាមួយខោសាច់ក្រណាត់ពណ៌ត្នោតស្រាល ត្រូវជាមួយនឹងអាវពណ៌សាច់វាលក្លៀក រុំព័ទ្ធដោយខ្សែរក្រវ៉ាត់ខ្មៅនិងលម្អ ក.ដៃដោយនាឡិកា Ice-Watch ម៉ូដែល ICE steel - Blue cosmos silver មុខនាឡិការំលេចដោយត្បូងជាមួយផ្ទៃពណ៌ខៀវ ធ្វើអោយមើលទៅថ្លៃថ្នូរយ៉ាងពិសេស។

2-jvKAMjuwx8.jpg

 (រូបតំណាង)

3. ស្ទាយទី3 តែងខ្លួនងាយៗជាមួយស្ទាយរ៉ូបរឹបរាងពណ៌ខ្មៅ ដៃតូចបំផុត រំលេចនូវនាឡិកាខ្សែរស៊ីលីកូនពណ៌ខៀវចាស់ដែលជាម៉ូដែលពេញនិយមរបស់ Ice-Watch នោះគឺ ICE pearl – Twilight។

3-hjc6OXqCOA.jpg

(រូបតំណាង)

4. ស្ទាយទី4 សាមញ្ញតែស្រស់ស្អាតជាមួយស្ទាយធម្មតាដែលនារីៗជាច្រើនតែងប្រើប្រាស់ការតែងខ្លួនបែបនេះ។ វាមានភាពងាយស្រួលជាមួយអាវយឺតដៃខ្លី និង សំពត់វែងក្រោមជង្គង់ ក្រវ៉ាត់ដោយខ្សែរក្រវ៉ាត់យ៉ាងស្រស់ស្អាតអមមកជាមួយនឹងនាឡិកាដែលល្បីបំផុតរបស់ Ice-Watch នោះគឺ ICE solar power - Sunset california។

4-AY27qYXcKh.jpg

(រូបតំណាង)

5. ស្ទាយទី5 កាន់តែកាលីបជាមួយនឹងស្ទីលប្លែកបែបកាចបន្តិចជាមួយនឹងខោ ខោប៊ូយជើងធំ អាវរឹបរាងវាលក្លៀកពណ៌ខ្មៅ ហើយកាន់តែស្ទាវជាមួយនាឡិកាម៉ូដែលចុងក្រោយបំផុតរបស់ Ice-Watch គឺ ICE generation - White gold។

5-RgELQiPD5G.jpg

(រូបតំណាង)

យ៉ាងណាដែរទស្សនិកជនទាំងអស់គ្នា? តើពេញចិត្តស្ទាយមួយណាដែរ? បើពេញចិត្តស្ទាយមួយណាប្រាប់ផងណា។ សម្រាប់អ្នកមានបំណងចង់ប្រើម៉ាកនេះ កុំបង្អែរបង្អន់ យូរ ឆាប់ប្រញាប់ទៅហាងដែលនៅជិតអ្នកបំផុតឬ ទំនាក់ទំនងតាមសាខាដូចខាងក្រោម៖

++ ICE-WATCH អុីអនមល១ 077 851000

++ ICE-WATCH អុីអនមល២ 017 851000

++ WATCH EMPIRE សូរិយា 078 851000

++ WATCH EMPIRE ស្ទឹងមានជ័យ 095 851000 ។

++ WATCH EMPIRE អូឡាំព្យា 087 851 000

++ WATCH EMPIRE សៀមរាបស្តុបសុខា 095 888850

++ WATCH EMPIRE សៀមរាបផ្សារចាស់ 089 888 500!!

#icewatch #discount #changeyoucan #fashionwatch #specialoffer #bigpromotion #discount #gift

 

ហើយអតិថិជនក៏អាចធ្វើការបញ្ជាទិញតាមរយៈវេបសាយ

https://watchempire.com.kh/brand/ice-watch_6

ជាមួយការដឹកជញ្ជូនដោយមិនគិតថ្លៃទៀតផង។

0

អំពីអ្នកនិពន្ធ

No Image
Ecommerce Executive
Chhann Sopha

I'm Chhann Sopha, 21 years old. I'm an E-commerce Executive of Watch Empire Co., Ltd.