សាហាវ!មួយឈុតៗតម្លៃមិនក្រោម១០០០ពាន់ដុល្លារទេ……

សាហាវ!មួយឈុតៗតម្លៃមិនក្រោម១០០០ពាន់ដុល្លារទេ……

ប្រិយមិត្តសុទ្ធតែបានដឹងពីភាពល្បីល្បាញរបស់ក្រុមចម្រៀងកូរ៉េ BlackPink រួចមកហើយ។ ក្រៅពីទេពកោសល្យ ជំនាញទៅលើការរាំនិងច្រៀងក្រុមនេះក៏បង្ហាញភាពលេចធ្លោរបស់ខ្លួនតាមរយះការតុបតែងខ្លួនប្លែកៗ និងតាមរយះការស្លៀកសម្លៀកបំពាក់របស់ប្រេនល្បីៗនៅលើពីភពលោក។ ក្នុងចំណោមប្រេនល្បីៗទាំងនោះយើងបានសង្កេតឃើញថាBlackPinkបានសម្លៀកនូវសម្លៀកបំពាក់របស់ប្រេន Versace ​ដែលជាប្រេនល្បីមួយនៅលើពិភពលោក ជាមួយនិងការច្នៃម៉ូតដែលល្អប្រណិតហើយមានតម្លៃមិនក្រោមមួយពាន់ដុល្លារឡើយ។ ចង់ដឹងថាតើសមាជិកក្រុមគ្រងនូវសម្លៀកបំពាក់បែបណាខ្លះតោះទៅមើលទាំងអស់គ្នា:


1. Lisa

15bff35fa263d8f7941bb3ba7d722c17-piMzd2uD01.jpg

អាវ GIANNI VERSACE Couture ឆ្នាំ 1990 របស់ Vintage មក​ក្នុង​ក្រណាត់សូត្រ​ពណ៌​ខៀវ​ផ្ទៃមេឃ​ស្រាល​ជាមួយ​នឹង​រូប​ទេវតា​ចម្រុះ​ពណ៌ និង​ក្រវិល​ដែល​មាន​កអាវ​បោះពុម្ព​ចង្អុល បូរុក ប៊ូតុង​បិទ​ជិត និង​ក្រវាត់​ដៃ​បារាំង​ដែល​មាន​លេវ​ខ្ទាស់​ពណ៌​មាស។ ផលិតនៅប្រទេសអ៊ីតាលី ដែលមានតម្លៃ 2,732.41ដុល្លារ។

2J  2. Jennie

176b860d0b8ce05aeafe0bb70c835cc2-xHNssrkiGK.jpg

វាមើលទៅបែបកីឡាជាមួយនឹងអាវcrop top និងសំពត់មីនី ដែលមកពីម៉ាកល្បី Versace ដែលមានឈ្មោះថា Cuty Stripes Outline Medusa Sweater និង Striped New York Skirt។ អ្នកអាចទទួលបានឈុតសម្លៀកបំពាក់ដ៏អស្ចារ្យនៅក្នុងរូបភាពនេះក្នុងតម្លៃ 1,850 ដុល្លារ។

3.   3.

Rose

53295614_558556461308766_1028446493305995264_n-tuK78aGjZe.jpg

អាវកីឡាពណ៌ខ្មៅហាយឡាយទឹកក្រូចផ្កាឈូក ជាមួយនឹងសំពត់សូត្រខ្លីដែលចំរុះពណ៌ នឹងរំលេចអក្សរជាភាសាអង់គ្លេសអមជាមួយក្បាច់រចនារបស់ប្រេនVersace។ មួយឈុតនេះមានតម្លៃ 1,545 ដុល្លារ។

4.     4.

 Jisoo

cc677e82367ce23c004f3e1d87c386c5-wBbP4zAfpo.jpg

រ៉ូបខ្មៅលើជង្គង់ម៉ូតសាមញ្ញរំលេចជាមួយម៉ូតលេវនិងម្ជុលខ្ទោះពណ៌មាស។​ ជាម៉ូតពិសេសរបស់ប្រេនVersace ដែលមានតម្លៃរហូតដល់​​ 1,886 ដុល្លារ។​

យ៉ាងណាដែរប្រិយមិត្តទាំងអស់គ្នាបន្ទាប់ពីបានដឹងអំពីម៉ូតនិងតម្លៃរួចមកតើចាប់អារម្មណ៍ម៉ូតមួយណាដែរ។ គួរអោយកត់សម្គាល់ផងដែរថាប្រេន Versace មិនត្រឹមតែមានសម្លៀកបំពាក់ កាបូប ស្បែកជើងនោះទេ​តែប្រេននេះក៏មាននាឡិកាដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាមរយះក្រុមហ៊ុន https://www.facebook.com/watchempire.biz ផងដែរ។​

0

អំពីអ្នកនិពន្ធ

No Image
Ecommerce Executive
Chhann Sopha

I'm Chhann Sopha, 21 years old. I'm an E-commerce Executive of Watch Empire Co., Ltd.