មកដឹងពីប្រវត្តិត្រួសៗរបស់ម៉ាក Olivia Burton ដែល Watch Empire ទើបនឹងបើកលក់ជាផ្លូវការក្នុងពេលថ្មីៗនេះ!

Watch Empire គឺជាក្រុមហ៊ុនមួយដែលបាននាំចូលផ្ដាច់មុខនូវម៉ាកនាឡិកាដៃល្បីៗលំដាប់ថ្នាក់អន្តរជាតិជាច្រើនម៉ាកចូលមកកាន់ប្រទេសកម្ពុជាដែលរួមមានដូចជាម៉ាក Ice-Watch, Versace, Versus Versace, Nautica, Fossil Group ដែលមានរហូតដល់ 7 ម៉ាកនៅក្នុងនោះ ព្រមទាំងម៉ាកល្បីៗជាច្រើនផ្សេងទៀតដែលលោកអ្នកភាគច្រើនប្រាកដជាធ្លាប់បានស្គាល់រួចមកហើយ។

NAPBTP009-CWqUPHj94d.jpg

ដោយឡែកនៅក្នុងអំឡុងពេលថ្មីៗនេះ ក្រុមហ៊ុនក៏បានត្រៀមខ្លួននឹងបើកលក់ជាផ្លូវការនូវម៉ាកនាឡិកាដៃចំនួនបួនម៉ាកបន្ថែមទៀតនៅក្នុងពេលឆាប់ៗខាងមុខនេះ ដែលម៉ាកទាំងនោះគឺជាម៉ាកល្បីៗនៅក្នុង Group មួយដែលមានឈ្មោះថា Norbreeze Group
7-nVP9rwFulr.png

 ម៉ាកទាំងបួននោះមានដូចជា Olivia Burton, Tommy Hilfiger, Ferrari និង Lacoste ប៉ុន្តែនៅក្នុងថ្ងៃនេះយើងសូមនាំអារម្មណ៍លោកអ្នកមកដឹងពីប្រវត្តិខ្លះៗរបស់ម៉ាកមួយសិន ដែលម៉ាកនោះគឺ Olivia Burton

Olivia Burton គឺជាម៉ាកមួយត្រូវបានបង្កើតឡើងដោយមិត្តភក្កិជំនិតស្រីចំនួនពីរនាក់ដែលមានឈ្មោះថា Jemma និង Leza ។ អ្នកទាំងពីរបានជួបគ្នាដំបូងនៅក្នុងសកសលវិទ្យាល័យផ្នែក Fashion មួយនៅក្នុងទីក្រុងឡុង។ បន្ទាប់ពីបានបញ្ចប់ការសិក្សារ Jemma & Leza បានឈានជើងចូលក្នុងវិស័យឧស្សាហកម្មលក់រាយក្នុងផ្នែក Fashion នៃក្រុមហ៊ុន​ Selfidges & ASOS  នៅពេលនោះផងដែរពួគគេបានកត់សម្គាល់ថា​​ទីផ្សារនាឡិកាដៃគឺពិតជាមានសក្ដានុពលខ្លាំង ​ដោយមានភាពឆ្នៃប្រឌិតនិងពេញនិយមបំផុតសម្រាប់ស្ត្រី Fashion ហើយពួគគេព្រមទាំងជឿជាក់ថានាឡិកាដៃគឺជាវត្ថុមួយដ៏សំខាន់នៅក្នុងចំណោមពពួគ Accessory ទាំងឡាយ ។​ ទាំងនេះគឺជាកត្តាដែលបានជឥទ្ធិពលដល់គេអោយមានគំនិតចាប់ផ្ដើមបង្កើតនិងឆ្នៃម៉ូតនាឡិកាដៃដោយខ្លួនឯង។
Olivia-Burton-3-MhdRjxtZyq.jpg

ដំបូងពួគគេបានជ្រើសរើសឆ្នៃម៉ូតនាឡិកាដៃទៅតាមអ្វីដែលពួគគេចង់បានឬមានបំណងចង់ពាក់ដោយខ្លួនឯង ដូឆ្នេះហើយទើបនាឡិកាដៃរបស់ម៉ាក Olivia Burton ទាំងអស់សុទ្ធសឹងតែជាម៉ូតស្ត្រីមិនមានម៉ូតបុរសនោះទេ។ មួយវិញទៀតគ្រប់ការឆ្នៃម៉ូតទាំងអស់របស់ម៉ាកនេះសុទ្ធសឹងតែផ្ដោតទៅលើធ​ម្មជាតិទាំងអស់ដែលរួមមានដូចជាផ្កា ដើមឈើ សត្វ រួមទាំងព្រះចន្ទ័ ឬផ្កាយ ជាដើម។ ដូឆ្នេះហើយម៉ាកនេះគឺពិតជាសក្ក័សមខ្លាំងចំពោះអ្នកដែលស្រលាញ់ធម្មជាតិ ជាបុគ្គលសុទិដ្ធិនិយម មានផ្នត់គំនិតថែរក្សារធនធានធម្មជាតិ ជាមនុស្សដែលរស់នៅប្រកបដោយសេរីភាព និង​ ឯករាជភាព។​

 Olivia Burton បានបើកដំណើរការជាផ្លូវការនៅក្នុងឆ្នាំ 2012 ពួគគេបានបន្តក៏ដូចជាធ្វើការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការឆ្នៃប្រឌិតរបស់ខ្លួន ហើយពួគគេចង់អោយសមិត្តផលទាំងនោះបានរីកសុះសាយទៅដល់ស្ត្រីគ្រប់រូប។​ មិនបានប៉ុន្មានយីហោជាទីពេញចិត្តរបស់ស្ត្រីមួយនេះបានផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅក្នុងបណ្ដាញសង្គម Instagram ។ វាបានធ្វើអោយម៉ាកដែលចាប់ផ្ដើមពីការឆ្នៃម៉ូតនៅក្នុងផ្ទះបាយដ៏តូចចង្អៀត ប្រែក្លាយទៅជាការិយាល័យដ៏ធំមួយនៅក្នុងឆ្នាំ 2013 ។​

នៅក្នុងឆ្នាំ 2016 ជាឆ្នាំដែល Olivia Burton បានពង្រីកខ្លួនកាន់តែធំឡើង ដោយបានធ្វើការបើកសម្ពោធនៅក្នុងប្រទេសសហរដ្ធអាមេរិក។នៅក្នុងឆ្នាំនេះផងដែរពួគគេក៏បានបើកបង្ហាញពីផលិតផលថ្មីរបស់ខ្លួន នោះគឺគ្រឿងអលង្គា នេះជារឿងដ៏គួរអោយភ្ញាក់ផ្អើលមួយពីសំណាក់អ្នកគាំទ្រ



138932726_869328553906959_5913695917071248078_n-7bnk0Bzg70.jpg

144746383_165093108472925_2444507756682658759_n-ob9gTGTVFJ.jpg
175479718_505777910613177_1666731401133958715_n-77iUWhiUo2.jpg

សូមកុំភ្លេចណា!​ រងចាំមើលការបើកដំណើរការជាផ្លូវការរបស់ម៉ាក Olivia Burton ទាំងអស់គ្នា ថានឹងមាននៅក្នុងសាខាណាខ្លះនៃផ្សារទំនើបធំៗរបស់ប្រទេសកម្ពុជា។ ចង់ជ្រាបកាន់តែច្បាស់ក៏ដូចជាទទួលបាននូវពត៌មានថ្មីៗជាមួយនឹងម៉ាកនេះសូមធ្វើការ like Page ផ្លូវការរបស់ក្រុមហ៊ុនដែលមានឈ្មោះថា Watch Empire ឬចូលទៅ like Page ផ្ទាល់របស់ម៉ាក ដែលមានឈ្មោះថា​ Olivia Burton Watches Cambodia ។​

 

 

0

អំពីអ្នកនិពន្ធ

No Image
Brand Executive
Tit Davi

I'm Davi, 24 years old and now working for Watch Empire Co., Ltd as a Brand Executive of Norbreeze Group, Commercial Department.